Monday, July 2, 2012

ពិធីដាំកូនឈើ
 នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១២ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងរៀបចំពិធីដាំកូនឈើមួយនៅក្នុងអន្តេរវាសិកដ្ឋាននារី ដើម្បីបង្ហាញនូវការចូលរួមលើកកំពស់តម្លៃ យកចិត្តទុកដាក់លើបរិស្ថាន របស់និស្សិត ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ បើមិត្តនិស្សិតទាំងឡាយណាមានបំណងចង់ចូលរួមអាចចូលរួមដោយសេរី ។

Thursday, June 21, 2012

វគ្គបំប៉នពេលវិស្សមកាល

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជូនដំណឹងដល់និស្សិតទំាងអស់នៅក្នុងវិទ្យាស្ថានមេត្តាជ្រាបថា៖ សមាគមនិស្សិតនឹងរៀបចំវគ្គបំប៉នមួយនៅក្នុងពេលវិស្សមកាលធំខាងមុខនេះ សម្រាប់និស្សិតឆ្នាំទី២ និងឆ្នាំទី៣ថ្មី(ថ្នាក់ឧត្តម) ឆ្នាំទី២ថ្មី(ថា្នក់មធ្យម) ។ វគ្គបំប៉ននេះនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២ ក្នុងនោះមានមុខវិជ្ជា វិទ្យាសាស្រ្ត ភាសាបារាំង និងអង់គ្លេសផងដែរ។

ប្រសិនបងប្អូននិសិ្សតមានបំណងចង់ចូលរៀនសូមទំនាក់ទំនងជាមួយប្រធានថ្នាក់ ឬអាចទំនាកទំនងផ្ទាល់ជាមួយសមាគមនិស្សិត ។

បញ្ជាក់៖ សម្រាប់និស្សិតដែលមានបំណងចង់ចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់បងប្អូននិស្សិតយើង សូមទំនាក់ទំនងជាមួយសមាគមផ្ទាល់ ។

                                                                                                         សូមអរគុណ!

Sunday, April 22, 2012

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានក្រុមសកម្មជនយុវជនគណបក្សប្រជាជន(ក៧៧) បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លា​ សម្រាប់បំរើបុព្វហេតុរបស់សមាគមនិស្សិត ។
យើងខ្ញុំទាំងអស់គ្នាជាគណៈកម្មាធិការនាយកសមាគមនិស្សិត សូមគោរពជូនសព្វសារធុការពចូលមានដល់ឯកឧត្តម និងជួបប្រទះតែពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ការតាំងពិពណ៌បច្ចេកទេសនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
សមាគមសូមជូនដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា វិទ្យាស្ថាននឹងរៀបចំតាំងពិពណ៌បច្ចេកទេសនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១២ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាង  សូមនិស្សិតទាំងអស់ដែលមានបំណងចូលរួមទស្សនា នូវសម្ភារៈផ្សេងៗ និង​ទុកជាដំណឹង។

Wednesday, March 28, 2012

ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជូនដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា សមាគមនិស្សិតនឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១២ ។ កម្មវិធីផ្សេងៗមានដូចជម្រាបជូនខាងក្រោម ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមនិស្សិតទាំងអស់មេត្តាចូលរួមកុំបីខាន ។


               ព្រះរាជាណាចក្រកម្ពុជា    
ជាតិ សាសនា ព្រះមហាក្សត្រ
                                                                                                                  
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា






កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង រំលឹកគុណគ្រូ
នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១២
3

ម៉ោង ៦៖៣០នាទី ជួបជុំនិស្សិត និងភ្ញៀវកិត្តិយស
ម៉ោង ៧៖០០នាទី ព្រះសង្ឃសម្តែងព្រះបរត និងរាប់បាតចំនួន ៧អង្គ
ម៉ោង ៩៖០០នាទី ចាប់ផ្តើមកម្មវិធី
          -ម៉ោង ៩៖០៥នាទី គោរពភេ្លងជាតិនៃព្រះរាជាណាចក្រកម្ពុជា
          -ម៉ោង ៩៖១០នាទី ការប្រកាសហេតុរបស់លោកស្រី ហង់ វិជ្ជោទ្ធី
          -ម៉ោង ៩៖១៥នាទី របាំជូនពរសម្តែងដោយក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
     -ម៉ោង ៩៖២៥នាទី មតិសំណេះសំណាលរបស់នាយកវិទ្យាស្ថាន
-ម៉ោង ៩៖៤០នាទី ការបង្ហាញម៉ូតសម្រៀកបំពាក់ខ្មែរ
-ម៉ោង ៩៖៥០នាទី មតិសំណេះសំណាលរបស់គណៈអធិបតី
          -ម៉ោង ១០៖១៥នាទី ការសម្តែងរឿងខ្លីរបស់យុវជនកាកបាទក្រហមកម្ពុជាទាក់ទងនឹងគុណគ្រូ
-ម៉ោង ១០៖៤០នាទី ពិធីប្រគល់កាដូអនុស្សាវរីយ៍ដល់សាស្រ្តាចារ្យ
          -ម៉ោង ១០៖៥០នាទី គណៈអធិបតី និងភ្ញៀវកិត្តិយស ទស្សនាស្តង់ពិព័ណ៌របស់និស្សិត
ម៉ោង ១១៖១៥នាទី ពិធីទទួលភោជនាហារថ្ងៃត្រង់
ម៉ោង ១២៖០០នាទី ពិធីចាប់រង្វាន់សម្រាប់អ្នកចូលរួម
ម៉ោង ១២៖៣០នាទី ពិធីប្រលងចំរៀងរបស់និស្សិត
ម៉ោង ១៣៖០០នាទី ល្បែងកំសាន្តនានាដូចជា វាយក្អម ញ៉ាំប៉ិកកួក បោះអង្គុញ ចោលឈូង ទាញព្រ័ត......
ម៉ោង ១៥៖០០នាទី ការរាំកម្សាន្តរហូតដល់យប់ ។

បញ្ជាក់ៈ និស្សិតអាចចូលរួមដោយសេរី ប៉ន្តែសម្រាប់និស្សិតដែលមានបំណងចូលរួមបរិភោគអាហារ​ពេលថ្ងៃត្រង់ ត្រូវបង់វិភាគទាន ៤ដុល្លា​ សម្រាប់ម្នាក់ ។
 

រៀបចំដោយៈ                                                                     ចូលរួមឧបត្តម្ភៈ                                                                                            

Saturday, March 17, 2012

ការធ្វើប័ណ្ណបើកបរម៉ូតូ



សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជូនដំណឹងដល់និស្សិតវិទ្យាស្ថានទាំងអស់ឲ្យបានជ្រាបថាៈ សាលាខណ្ឌចំការមននឹងរៀបចំវគ្គបណ្តុះបណ្តាលមួយនៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១២ នៅក្នុងវត្ត ទួលទំពូង ស្តីពីការ រៀនបើកបរម៉ូតូ ។​ និស្សិតទាំងអស់ដែលមានបំណងចង់រៀនយកប័ណ្ណបើកបរម៉ូតូអាចទៅរៀន ហើយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ឫ កាតសិស្ស ឫ លិខិតបញ្ជាក់ពីមេភូមិ ឫអាជ្ញាធរដែនដី ។ ការសិក្សាគឺរយះពេលមួយថ្ងៃពេញ ។

Thursday, March 15, 2012

 ដំណើរទស្សនៈកិច្ចសិក្សា

កាលពីថ្ងៃទី០៣ និង០៤ ខែមីនា ឆ្នាំ ២០១២ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំនិស្សិតចំនួន ១៨៥នាក់ ចុះទស្សនៈកិច្ចសិក្សា នៅខេត្តព្រះសីហនុ ។ ជាក់ស្តែងសមាគមបានចុះទៅដល់ក្រុមហ៊ុនលាយ បេតុង ជីបម៉ុង នៅវេលាម៉ោង ១៖៣០នាទី ហើយបានទទួលការណែនាំ និងចង្អុលបង្ហាញយ៉ាងច្រើនពីសំណាក់ក្រុមហ៊ុន ។ បន្ទាប់មកទៀត នៅថ្ងៃទី០៤ ខែឆ្នាំដដែល ក្រុមនិស្សិតបានចុះទស្សនៈកិច្ចនៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ ហើយនៅល្ងាចថ្ងៃទី០៤ ដដែលនិស្សិតទាំងអស់បានមកដល់ភ្នំពេញវិញដោយសុវត្តិភាព ៕



នៅរសៀលវេលាម៉ោង ២៖៣០ នាទី ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១២ សមាគមនិស្សិតវិទ្យាស្ថានចច្ចេកវិទ្យាកម្ពុជា នឹងដឹកនាំនិស្សិតចំនួន ១០០នាក់ចូលរួមវគ្គបណ្តុះបណ្ទាលស្តីអំពី យុវជន និង ភាពជោគជ័យ នៅ ផ្សារបឹងត្របែកផ្លាស្សា ។
អាស្រ័យហេតុនេះមិត្តនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំងអស់ដែលមានបំណងចូលរួម អាចអញ្ជើញទំនាក់ទំនងមកសមាគមផ្ទាល់ ឫតាមរយៈលោក សោ ប៊ុនថា T3GCI ទូរស័ព្ទលេខ៖ ០៧៧ ៦៥៣ ៥២៥ ។
បញ្ជាក់៖ និស្សិតដែលចូលរួមនឹងទទួលបាននួវលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាលមួយសន្លឹក ។


Wednesday, March 7, 2012

ITC Logo

Wednesday, February 22, 2012

 
Design by yukoeng | ITC official # - Premium Blogger Themes | Web Hosting Coupons